បច្ចុប្បន្ន លោកមេធាវី ឈិត វិនា គ្រូបណ្ដុះបណ្ដាលនៃ កម្មវិធី: ខ្ញុំស្វែងយល់ពីច្បាប់ សហការជាមួយ ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ
លោកធ្លាប់មានបទពិសោធន៍បំពេញការងារជាចៅក្រមនៅសាលាដំបូងខេត្តរតនគីរី និងជាចៅក្រមនៅសាលាដំបូងខេត្តត្បូងឃ្មុំ ហើយលោកក៏មានបទពិសោធន៍ជាមេធាវី និង ជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់ក្រុមហ៊ុន ធនាគារ វិស័យមូលបត្រ វិស័យធានារ៉ាប់រង និង ក្រុមហ៊ុនពាណិជ្ជកម្មនានា។ ក្រៅពីនេះ លោកគឺជាគ្រូបង្រៀនក្រៅម៉ោង ផ្នែកនីតិសាស្រ្ត នៅតាមបណ្ដាសាកលវិទ្យាល័យមួយចំនួនផងដែរ។
ចំពោះប្រវត្តិនៃការសិក្សា លោកមេធាវី ឈិត វិនា បានទទួលបណ្ឌិតជំនាញនីតិឯកជន ពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ជំនាញនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បរិញ្ញាបត្រ អក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង បរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្ត សេដ្ឋកិច្ច។
ចំពោះជំនាញវិជ្ជាជីវៈ លោកបានទទួលសញ្ញាបត្រវិជ្ជាជីវៈចៅក្រម ពីសាលារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង ទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងសុក្រិតការវិជ្ជាជីវៈមេធាវី។ លើសពីនេះទៅទៀត លោកមេធាវី ឈិត វិនា ក៏បានទទួលគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច និង បានទទួលគុណវុឌ្ឍិពីគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងបានទទួលលក្ខណសម្បត្តិជាមជ្ឈត្តករ ពីមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។