បច្ចុប្បន្ន លោក ចាយ ច័ន្ទតារាវណ្ណ ជាចៅក្រម នៃសាលាជម្រះក្ដីជាន់ខ្ពស់ និងជាអតីតសមាជិក នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយលោកក៏ជាស្ថាបនិក និងជាគ្រូបណ្ដុះបណ្ដាលនៃ ជាសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ កម្មវិធី: ខ្ញុំស្វែងយល់ពីច្បាប់ សហការជាមួយ ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (SDI INTERNATIONAL LAW GROUP) ផងដែរ។
លោកធ្លាប់មានបទពិសោធន៍ និងចំណេះដឹងយ៉ាងទូលំទូលាយ អំពីវិស័យច្បាប់ និងយុត្តាធិការកម្ពុជា។ លោកធ្លាប់បំពេញការងារជាចៅក្រមនៃសាលាឧទ្ធរណ៍ភ្នំពេញ និងជាចៅក្រមនៃសាលាដំបូងខេត្តកំពង់ចាម។ នៅក្នុងអំឡុងពេលបំពេញការងារជាចៅក្រម លោកបានដោះស្រាយរឿងក្ដីជាច្រើនប្រភេទ ទាំងផ្នែករដ្ឋប្បវេណី ផ្នែកពាណិជ្ជកម្ម និង ផ្នែកព្រហ្មទណ្ឌ។ ហើយលោកក៏ធ្លាប់ជា អ្នកស៊ើបអង្កេតនៃការិយាល័យសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ លោកក៏ជាអ្នកស្រាវជ្រាវផ្នែកច្បាប់ នៃនាយកដ្ឋាននីតិកម្ម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, The National Election Committee (NEC)។ លើសពីនេះទៅទៀត លោកជាគ្រូបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងជាសាស្រ្តាចារ្យច្បាប់នៅបណ្ដាសាកលវិទ្យាល័យនានា លើមុខវិជ្ជាមួយចំនួន ពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម នីតិរដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌផងដែរ ហើយលោកក៏ជាស្ថាបនិកនៃកម្មវិធី: ខ្ញុំស្វែងយល់ពីច្បាប់។ លោកធ្លាប់បានធ្វើកម្មសិក្សានៅសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង និងសាលាជម្រះក្ដី នៅបណ្ដារដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក។ លោកក៏ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (មិនប្រកបវិជ្ជាជីវៈតាំងពីឆ្នាំ១៩៩៩មក)។
ចំពោះប្រវត្តិការសិក្សា លោកជាបេក្ខជនបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ Southwest University of Political Science and Law, University in Chongqing, China ។ លោកទទួលបានសញ្ញាបត្រចៅក្រម ពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ,អនុបណ្ឌិតច្បាប់ ពីសាកលវិទ្យាល័យជាតិសិង្ហបុរី នៅប្រទេសសិង្ហបុរី, បរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច,និស្សិតបរិញ្ញាឆ្នាំទី៣ នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកភាសាអង់គ្លេស,សញ្ញាបត្រមន្ត្រីមធ្យម ពីសាលាភូមិន្ទរដ្ឋបាល និង បរិញ្ញាបត្ររងផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
ចំពោះជំនាញវិជ្ជាជីវៈ លោកទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីការបានប្រឡងជាប់ជាស្ថាពរក្នុង“វគ្គបណ្ដុះបណ្ដាល និង ការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច ”និងបានប្រឡងជាប់ជាស្ថាពរក្នុង “ការប្រឡងដើម្បីទទួលបានលក្ខណសម្បត្តិជា មជ្ឈត្តករ ដូចមានចែងក្នុងប្រការ ១២.១ (ឃ) នៃបទបញ្ជាផ្ទៃក្នុងរបស់ ម.ជ.ម”ហើយលោកក៏ទទួលបានវិញ្ញាបនបត្រជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្ម(កម្រិតឧត្តម) ពីមជ្ឈមណ្ឌជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និង វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត លោកទទួលបានវិញ្ញាបនបត្រជំនាញភាសាបារាំងគតិយុត្ត ពីសភា ពាណិជ្ជកម្មទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។