បច្ចុប្បន្ន លោកមេធាវី ថេន សំវិសុទ្ធ ជាសមាជិកមេធាវីនៃក្រុមមេធាវី អេសឌីអាយ អន្តរជាតិ។

លោកធ្លាប់មានបទពិសោធន៍ការងារជាច្រើនទាំងវិស័យរដ្ឋ និងឯកជនដូចជា ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា, ជំនួយការទីប្រឹក្សា ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលឯករាជ្យមិនប្រតិបត្តិ របស់ធនាគារ ព្រីនស៍ ម.ក, អភិបាល និងម្ចាស់ក្រុមហ៊ុន AT&B Consulting ខូអិលធីឌី, អភិបាលផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Meas Development Holding ខូអិលធីឌីផងដែរ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ នៃក្រុមហ៊ុន PHARMAPRODUCT MANUFACTURING និងជាសាស្រា្តចារ្យបង្រៀននៅសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

ចំពោះប្រវត្តនៃការសិក្សា លោកមេធាវី ថេន សំវិសុទ្ធ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធុរកិច្ចអន្តរជាតិ ពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីទីក្រុងបាងកក ប្រទេសថៃ, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Université Pierre Mendès France ប្រទេសបារាំង, បរិញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យន័រតុន។

ចំពោះជំនាញវិជ្ជាជីវៈ លោកបានទទួលបានទទួលសញ្ញាបត្រវិជ្ជាជីវៈភ្នាក់ងារពន្ធដារ ពីសាលាជាតិពន្ធដារ។