បច្ចុប្បន្ន លោក ម៉ៅ វិសាល ជាទីប្រឹក្សាច្បាប់នៃ ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ។

លោកធ្លាប់មានបទពិសោធន៍ជា មន្រ្តីឥណទាន នៅក្រុមហ៊ុន GL-Finance និងជាមន្ត្រីឥណទានផ្នែកកម្ចីខ្នាតតូច នៅធនាគារប្រៃសណីយន៍កម្ពុជា (Cambodia Post Bank PLC) និងនៅធនាគារ ABA Bank PLC, និងជាមន្ត្រីឥណទានជាន់ខ្ពស់ ផ្នែកកម្ចីខ្នាតមធ្យម និងកម្ចីទិញផ្ទះ នៅធនាគារកាណាឌីយ៉ា Canadia Bank PLC និងនៅធនាគារស៊ិនហាន់ Shinhan Bank PLC។

ចំពោះប្រវត្តិនៃការសិក្សា លោក ម៉ៅ វិសាល បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ជំនាញនីតិឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ជំនាញនីតិឯកជន នៅសាកលវិទ្យាល័យ បៀលប្រាយ នៅខេត្តសៀមរាប។