លោក Johnny Tan Cheng Hye នាពេលបច្ចុប្បន្ននេះ គឺជាមជ្ឈត្តករឯករាជ្យ ជាអ្នកវិនិច្ឆ័យ និងជាសន្ធានករ។ លោក Johnny Tan Cheng Hye ជាអតីតប្រធានវិទ្យាស្ថានមជ្ឈត្តការសិង្ហបុរី (SIArb) និងបានធ្វើជាប្រធាននៃវិទ្យាស្ថាននេះរយៈពេល ពីរអាណត្តិ ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១។

លោក Johnny Tan Cheng Hye គឺជាសមាជិកនៃក្រុមប្រឹក្សាមជ្ឈត្តករនៃមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិសិង្ហបុរី (SIAC) និង វិទ្យាស្ថានមជ្ឈត្តកម្មសិង្ហបុរី (SIArb), មជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិអាស៊ី (ALAC អតីត KLRCA), មជ្ឈមណ្ឌល មជ្ឈត្តកម្មអន្តរជាតិហុងកុង (HKIAC), មជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិឌូបៃ (DIAC), គណៈកម្មការមជ្ឈត្តកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិចិនខាងត្បូង/មជ្ឈត្តកម្មអន្តរជាតិក្រុង Shenzhen (SCIA), មជ្ឈត្តកម្មអន្តរជាតិទីក្រុងឡុងដ៍ (LCIA), មជ្ឈមណ្ឌលមជ្ឈត្តកម្មរុស្ស៊ី, មជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិប៉ាស៊ីហ្វិក (PAIC), មជ្ឈត្តកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសចិនខាងត្បូង, គណៈកម្មការ/តុលាការ Shenzen នៃមជ្ឈត្តកម្មអន្តរជាតិ, វិទ្យាស្ថានឥណ្ឌានៃមជ្ឈត្តកម្ម និងសន្ធានកម្ម (IAM) និងជាសមាជិកនៃមជ្ឈមណ្ឌលមជ្ឈត្តកម្មពាណិជ្ជកម្មកូរ៉េ និងវិទ្យាស្ថានស្ថាបត្យករសិង្ហបុរី (SIA) ។

លោក Johnny Tan Cheng Hye ក៏ជាសមាជិកក្រុមប្រឹក្សានៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជា និង ជាសមាជិកនៃក្រុមប្រឹក្សានៃសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាផងដែរ។ ហើយលោកក៏ជា សន្ធានករ ដែលទទួលស្គាល់ដោយ SIMI និង ជាសន្ធានករនៃមជ្ឈមណ្ឌលសម្រុះសម្រួលសិង្ហបុរី (SMC) និងក្រុមប្រឹក្សាសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេសចិន/សភាពាណិជ្ជកម្មចិន (CCPIT/CCOIC មជ្ឈមណ្ឌលសន្ធានកម្ម) និងជាសន្ធានករវិជ្ជាជីវៈ ដែលមានការទទួលស្គាល់ពីចិនដីគោក មជ្ឈមណ្ឌលសន្ធានកម្មរួម HK, មជ្ឈមណ្ឌលសន្ធានកម្មអន្តរជាតិជប៉ុន ក្យូតូ, វិទ្យាស្ថានដោះស្រាយវិវាទអន្តរជាតិ និង ការគ្រប់គ្រងហានិភ័យនៃទីក្រុងហុងកុង និង ចិន និងមជ្ឈមណ្ឌលសន្ធានកម្មសំណង់សិង្ហបុរី។

លោក Johnny Tan Cheng Hye ជាអ្នកវិនិច្ឆ័យ ដែលមានការទទួលស្គាល់ពីមជ្ឈមណ្ឌលសន្ធានកម្មសិង្ហបុរី (SMC)។ ហើយ លោកក៏បានធ្វើជាអ្នកវិនិច្ឆ័យ នៃគណៈកម្មាធិការទទួលស្គាល់សម្បទាអ្នកវិនិច្ឆ័យខាងផ្នែកសំណង់ (CAAC) ផងដែរ។

លោក Johnny Tan Cheng Hye ក៏ជាសមាជិកនៃក្រុមប្រឹក្សាពិគ្រោះយោបល់គ្រប់គ្រងវិវាទហេដ្ឋារចនាសម្ព័ន្ធសិង្ហបុរី ហើយ លោកក៏បានកាន់មុខតំណែងជាច្រើននៅក្នុងវិទ្យាស្ថានស្ថាបត្យករសិង្ហបុរី (SIA) និង ជាអនុប្រធាននៃវិទ្យាស្ថាននេះ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០។

លោក Johnny Tan Cheng Hye បានចូលរួមយ៉ាងទូលំទូលាយ ក្នុងការតាក់តែងលក្ខខណ្ឌស្តង់ដារនៃកិច្ចសន្យា SIA (បោះពុម្ពលើកទី ៥ ដល់ ទី៩) រួមទាំងការធ្វើឱ្យមានអនុលោមភាពតាម SOPA ។ លោក Johnny Tan Cheng Hye ត្រូវបានតែងតាំងជាមជ្ឈត្តករ ទាំងនៅក្នុងយន្តការមជ្ឈត្តកម្ម (ជាស្ថាប័ន) និង មជ្ឈត្តកម្ម (មិនមែនជាស្ថាប័ន) នៅប្រទេសសិង្ហបុរី ប្រ៊ុយណេ និងឌូបៃ។ លោក​ក៏​ត្រូវ​បាន​តែង​តាំង​ជា​ អ្នកវិនិច្ឆ័យ​ និង ជាអ្នកពិនិត្យការវិនិច្ឆ័យសេចក្តី​ផង​ដែរ។

បន្ថែមពីលើការបានបំពេញតួនាទីយ៉ាងសកម្មនៅក្នុងវិស័យស្ថាបត្យកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោកJohnny Tan Cheng Hye ក៏បានបំពេញការងារនៅក្នុងក្រុមប្រឹក្សាភិបាលនៃពហុបច្ចេកទេសសិង្ហបុរី ក្នុងនាមជាអនុប្រធាន និងជាប្រធានសាលាស្ថាបត្យកម្ម និង គណៈកម្មាធិការប្រឹក្សា បរិស្ថានសាងសង់ និងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍។ លោក Johnny Tan Cheng Hye គឺជាប្រធានក្រុមប្រឹក្សាភិបាលអន្តរជាតិនៃ SP។

បន្ថែមពីនេះ លោក Johnny Tan Cheng Hye ​បានធ្វើជា​វាគ្មិន​ លើប្រធានបទជាច្រើន រួមមានដូចជា ប្រធានបទស្តី​ពី​ការ​ សាង​សង់ ​និង​ការ​ដោះស្រាយ​វិវាទ​ទាំង​នៅក្នុង​ស្រុក ​និង នៅបណ្តាសន្និសីទអន្តរជាតិ និង សិក្ខាសាលាជាច្រើន។

លោក Johnny Tan Cheng Hye ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ក្នុងវិស័យទាំងនេះ សម្រាប់ទីភ្នាក់ងារ រដ្ឋាភិបាល សមាគមវិជ្ជាជីវៈ និង វិស័យឯកជន ទាំងនៅក្នុង និង ក្រៅប្រទេសសិង្ហបុរី។