បច្ចុប្បន្ន លោក ថាំ ចាន់បូរី ជាទីប្រឹក្សាច្បាប់នៃ ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ ទទួលបន្ទុក វិស័យអចលនទ្រព្យ។
លោកធ្លាប់មានបទពិសោធន៍ជា មន្ត្រីប្រតិបត្តិអនុលោមភាពតាមច្បាប់ និងជាមន្រ្តីច្បាប់ផ្នែកអចលនវត្ថុ និងដីធី្ល នៃក្រុមហ៊ុន Royal 5G Realty, Co.ltd, ជាប្រធានផ្នែកគម្រោងសិទ្ធិដីធ្លីនៅអង្គការHEKS-EPER, ជាមន្ត្រីសម្របសម្រួលគម្រោងអភិបាលកិច្ចមូលដ្ឋាន និងសិទ្ធិកុមារនៅអង្គការ Save the Children International, ជាទីប្រឹក្សាគម្រោងសិទ្ធិដីធ្លី នៅអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ GIZ, និង ជាមន្ត្រីជំនាញសិទ្ធិដីធ្លី និងកសាងសមត្ថភាព នៅសាលាក្រុងបាត់ដំបង។
ចំពោះប្រវត្តិនៃការសិក្សា លោក ថាំ ចាន់បូរី បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យ បៀលប្រាយ។